ព័ត៌មានទាន់ហេតុការណ៍៖

មួយយប់សមត្ថកិច្ចប្រមូលក្រុមក្មេងៗបង្កអនាធិបតេ​យ្យ​ក្នុងមូលដ្ឋានចំនួន៤៦នាក់នាំខ្លួនមកសម្រាក​សាកសួរនៅបរិវេ​ណ​ស្នងការដ្ឋាន​ ហេីយក្នុងនោះមាន១៥នាក់ផ្ទុកសារធាតុញៀនក្នុងខ្លួនទៀតផង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជនប្រុសស្រីចំនួន៤៦នាក់ត្រូវបានសមត្ថកិច្ចន​គរបាលនាំមកសម្រាកពេញ១រាត្រីនៅស្នង ការដ្ឋាន​នគ​រ​បាលខេត្តបាត់ដំបង បន្ទាប់ពីក្រុម ទីទុ​យរាត្រីចរ ប្រមូលផ្តុំគ្នា ជាក្រុម​យាត្រាយ៉ាងអនាធិបតេយ្យ ព​ពាក់ពពូននៅក្នុងក្រុងបាត់ដំបង។

ប្រតិបត្តិការដ៏កក្រើករាត្រីនេះធ្វេីឡេីងក្រោមបទ​បញ្ជារបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បន្ទាប់ពីលោកបានចេញ​បញ្ជាយ៉ាងម៉ុឹងម៉ាត់កាលពីថ្ងៃទី​៨ខែ​កញ្ញាឆ្នាំ២០២៣​កន្លងទៅនេះ​និង​ ដោ​យ​មាន​ការ​សម្រប សម្រួល​លេី​នី​តិវិធី​ពីពលោកកែវ​ សុជាតិ​ ព្រះ​រាជ អាជ្ញា​ នៃ​អយ្យការ​អមសាលាដំ​បូង​ខេត្តបា​ត់ដំបងផងនោះ​ ។  

នាវេលាយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០​២៣​ វេលាម៉ោង​០២និង៣៧នាទីរំ​លងអធ្រាត្រឈានចូលថ្ងៃទី១០ខែ​កញ្ញាឆ្នាំ២០​២៣ ដោយក្នុងនោះសមត្ថកិច្ចផែនការងារនគរ​បា​លព្រហ្មទណ្ឌ​ ដែលមានលោកឧត្តមសេ​នីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ជាស្នងការ​រងទទួលផែន​ ក្នុងនោះលោកវរសេនីយ​ឯក​ ឈឿង​ គឹមសុង​ ស្នង​ការរងដឹកនាំកា​រិ​យា ល័យនគរបាលព្រហ្មទ័ណ្ឌកម្រិត​ស្រាល​ មានលោ​កវរសេនី​យ៍ឯក​ ចៀក​ ផានិន​ នា​យការិ​យាល័យ​ដឹកនាំកម្លាំងស​ហ​ការជាមួយកម្លាំ​ង​នគរបាលក្រុ​ងបាត់​ដំបងដែល​មានលោកវរសេ​នីយ៍ឯក​ ពេជ្រ​ សារ៉ែន​  ជាអធិការ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករ​ណី​ ក្មេង​ទំនេីង​ ប្រមូលផ្ដុំ​ បង្កភាព​អនា​ធិបតេយ្យ​ ១​ករណី​និង​បាន​នាំខ្លួន​ប្អូន​ៗទាំង នោះ​ចំនួន​៤៦​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បីសាកសួរ​ ខណៈ​ដែលក្មេងៗទាំងនេះ​ ប្រមូ​លផ្តុំគ្នា​យ៉ាងពពាក់ ពពូនតាមទីសាធារណៈ។ 

ពេលនាំខ្លួនពួកគាត់ឱ្យមកសម្រាកនៅបរិវេណស្នង​ការដ្ឋាន​និងសាក​សួរ​ ក្នុង​ចំណោម​ប្អូនៗទាំងនោះ​ មាន​ខ្លះ​បេីកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ខ្លះ​ទៀត​ជិះ​ម៉ូតូ​ រក​សេវា​ប្រេីប្រាស់​គ្រឿង​ញៀន​ និង​ ខ្លះទៀត​ប្រមូល​ផ្តុំ​បង្កភាព​អនាធិបតេយ្យ​ នៅ​ក្នុង​ក្រុង​បាត់ដំបង​ ។ 

ក្រោយការសាកសួរសមត្ថកិច្ចបាន​ធ្វេី​តេស្ត​ទឹក​នោមស្វែងរក​សារធាតុ​ញៀន​ក្នុង​នោះ​មាន​ ប្អូន​ៗ​ចំនួន​ ១៥​ នាក់​ មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន។

ចំពោះ​ប្អូន​ៗ​ដែល​មាន​ផ្ទុក​សារធាតុ​ញៀន​សមត្ថកិច្ចនិង​បញ្ជូន​ទៅ​ការិ​យាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ចាត់ការ​បបន្ត។ ចំណែក​ប្អូន​ៗដែល​ជិះ​ម៉ូតូ​បង្កភាព​អនាណាធិបតេយ្យ​ និង​ ខុស​លក្ខណៈ​បច្ចេកទេស​ បាន​ប្រគល់​ឱ្យ​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ចាត់ការបន្ត​ និង​ ប្អូន​ៗ​ដែល​មិន​មាន​ពាក់ព័ន្ធ​និង​បទល្មើស​​បាន​ធ្វេីការ​អប់រំ​ឱ្យ​អាណាព្យាបាល​មក​ធានាយក​ទៅ​លំនៅឋាន​វិញ​ ។ 

-*វត្ថុតាង​ដកហូត​រួម​មាន​៖​ 

-​ ម៉ូតូ​ ចំនួន​ ២២​ គ្រឿង​ 

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ចាត់ការ​បន្ត​តាម​នីតិវិធី។ ជា​មួយនេះសមត្ថកិច្ចនៅតែបន្តអនុត្តវិធានការ​នេះឱ្យដូចជាភ្លៀងរលឹម​ ហេីយ​សូមមាតា​ បិតា​ ក្រុមគ្រួសារ​ អ្នកអាណាព្យា​បាល​ យកចិត្តទុកដាក់អប់រំកូនចៅរបស់ខ្លួនកុំឱ្យមានបញ្ហាល្មេីស​ ដែលនាំបង្កនូវការលំបាកទាំងផ្ទាល់ខ្លួនក្រុមគ្រួសារនិងសង្គមជាតិ៕

ដោយ៖ សូរិយា


ចែករំលែក៖