ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មាន​បឋម​៖ តាចាស់ម្នាក់អង្គុយក្នុងផ្ទះយកចម្ពាមកៅស៊ូគ្រាប់កង់ បាញ់ទៅលើ​ក្មេង​ស្រីម្នាក់បណ្តាលឱ្យរងបួសក្រោមភ្នែកខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ៖ ផ្តន្ទាទោសតាម្នាក់នេះឲ្យសមនឹងការប្រព្រឹត្ត!!! តានេះ មិនដឹងស្អប់គ្នា ឬក្នុងចិត្តគិតអ្វីទេ​ បានជាអង្គុយក្នុងផ្ទះយកចម្ពាមកៅស៊ូគ្រាប់កង់ព្យាយាមបាញ់ក្មេងស្រីម្នាក់កំពុងជិះកង់លេងជាមួយក្មេងៗមុខផ្ទះ ម្ដងហេីយម្ដងទៀត បណ្ដាលឲ្យត្រូវរបួសក្រោមភ្នែកខាងឆ្វេង ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតអង្គភាពមជ្ឈមណ្ឌមព័ត៌មាន«នគរវត្ត»និងជម្រាបជូននៅពេលក្រោយ ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖