ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​សមត្ថកិច្ច​ទូទាំងប្រទេស​ ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៥នាក់ក្នុងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១២ ខែកញ្ញាម្សិលមិញនេះ​ ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២១នាក់ (ស្រី ០នាក់)​ និងប្រើប្រាស់ ១១ករណី ឃាត់ ៤៨នាក់ (ស្រី ៤នាក់) ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៤,៤១ក្រាម និង៤កញ្ចប់តូច​ និងកេតាមីន(Ke) ស្មេីនិង​ ៤៤១,០ក្រាម ។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាបក្នុងនោះ​ កម្លាំង​នគរបាលជាតិ ១១អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ២៧នាក់ ចាប់យកIce ៥,២៨ក្រាម និងKe ៤៤១,០ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ២នាក់។

*៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់  ចាប់យកIce ៤,១៤ក្រាម។

*៤ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៥៧ក្រាម។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៦៣ក្រាម។

*៦ / កំពត៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៩៥ក្រាម។

*៧ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៣ក្រាម។

*៨ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៥,២៦ក្រាម។

*៩ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣៥ក្រាម។

*១០ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ៤នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

*១១ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,១០ក្រាម។

*២ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៣៥ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖