ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសហគមន៍នេសាទ«ស្រីចឹក »អញ្ជើញប្រជានេសាទប្រជុំបញ្ឈប់ការនេសាទខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ឌុក សុខា ប្រធានសហគមន៍នេសាទ(ស្រីចឹក)បានឲ្យដឹងនាល្ងាចថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នេះថា រូបលោក និងគណៈកម្មការសហគមន៍ បានអញ្ជើញប្រជានេសាទដើម្បីចូលរួមប្រជុំផ្សព្វផ្សាយ បញ្ឈប់ការនេសាទដោយខុសច្បាប់ស្ដីអំពីជលផល នេះជាបទបញ្ជាលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។

លោក ឌុក សុខា ប្រធានសហគមន៍នេសាទ(ស្រីចឹក)ឲ្យដឹងទៀតថា ការប្រជុំផ្សព្វផ្សាយនេះធ្វើឡើងនៅលើផែសហគមន៍ ស្ថិតនៅភូមិតាម៉ៅ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោក ឌុក សុខា ឲ្យដឹងបន្តទៀតថា ខ្លឹមសារការអញ្ជើញប្រជានេសាទប្រជុំនេះ គឺ ផ្សព្វផ្សាយឬអាចហៅបានថា ជូនដំណឹងដល់ពួកគាត់បញ្ឈប់ការនេសាទដោយខុសច្បាប់ស្ដីអំពីជលផល ហើយមានសូមរូសរើជាបន្ទាន់ នេះជាបទបញ្ជាលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ហើយក៍ជាការអនុវត្តន៍យុទ្ទសាស្រ្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ផងដែរ ។ លោក បញ្ជាក់ទៀតថា ព្រឹកមិញថ្ងៃខែដដែលនេះ លោកបានចូលរួមប្រជុំក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ទទួលបន្ទុកការងារបង្រ្កាបបទល្មើស ដែលជាដំណាងដ៍ខ្ពង់ខ្ពស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ គឺ បញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីអំពីជលផល ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖