ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា សម្រេច ៖
ប្រការ១..ដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ឱ្យមកជាមន្ត្រី ។
មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
ប្រការ ២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៣ : អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាល នៃគណៈអភិបាលខេត្តកំពត ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពត និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។
សូមបញ្ជាក់ថាកន្លងទៅថ្មីៗនេះ ! មុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន មិនទាន់ ឡើងកាន់ដំណែង នាយករដ្ឋមន្ត្រី ក៏មានករណី ការតែងតាំង ស្នងការរងនគរបាលខេត្តកំពតមួយរូប ដែលមានប្រវត្តិលួចអាយផេត ពីអាជីវករកន្លែងវេប្រាក់វីង , រហូតដល់ទៅមានការបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងជាចម្រៀងក្នុងន័យស្ថាបនាកែលម្អថា “ចោរហើយថាមិនមែនចោលទៀត”។ facebook ខ្លះបានបង្ហោះថា ( ប្លែកៗ ! ខណះអតីតះជាមន្ត្រីនគរបាលពាក់ស័ក្តិ៣ ដែលមានប្រវត្តិលួច «អាផេត» កន្លែងវេប្រាក់Wing ៤ឆ្នាំមុន ក្លាយជាស្នងការរងខេត្ត កំពត !
តើបងប្អូនគាំទ្រទេ ? អាចជាតិមុនគាត់ធ្វើបុណ្យបានច្រើន ទើបមានវាសនាខ្ពស់ ។
ទីបំផុត ! ដកហូតមុខតំណែង លោកវរៈសេនីយ៍ទោ ហេង ហាប់ ស្នងការរងខេត្តកំពត អោយមកជាមន្ត្រី។ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់ គាំទ្រចំពោះចំណាត់ការ របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ៕
ដោយ ៖ សុខ ខេមរា