ខេត្តសៀមរាប ៖ កម្ពុជា ជាប្រទេស អច្ឆរិយៈ មានបារមីណ៍ ស័ក្តិសិទ្ធ ភាពអស្ចារ្យដែលបង្ហាញដែលប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិបានឃើញនោះ គឺ«ព្រឹត្តិការណ៍ សមរាត្រី ដ៏អស្ចារ្យកើតឡើងតែ ២ដងក្នុង១ឆ្នាំ ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត»។
ដូច្នេះសូមកុំភ្លេចមកទស្សនាអោយសោះណា ក្នុងចន្លោះថ្ងៃទី២០-២៣ ខែកញ្ញា មានព្រឹត្តិការណ៍ សមរាត្រី ដ៏អស្ចារ្យកើតឡើងតែ ២ដងក្នុង១ឆ្នាំ ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ថា ៖ អ្នកខេត្តសៀមរាបបានបង្ហោះលើ Facebook ថា ៖ ព្រឹត្តិការណ៍សមរាត្រីតែងតែកើតឡើង២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំងចាប់ពីចន្លោះថ្ងៃទី ២០ រហូតដល់ថ្ងៃទី២៣ ខែមីនា និងរដូវវស្សាចាប់ពីចន្លោះថ្ងៃទី ២០ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា។ សមរាត្រីជាពេលវេលាដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា។ ពិសេសជាងនេះទៅទៀត ជារៀងរាល់ឆ្នាំនៃព្រឹត្តិការណ៍សមរាត្រី តែងតែមានបាតុភូតដ៏អស្ចារ្យមួយបានកើតឡើងនៅប្រាសាទអង្គរវត្ត នោះគឺព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទ។
ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទាំងអស់ ត្រូវបានអនុញ្ញាតអោយចូលទស្សនាប្រាសាទអង្គរវត្ត នាពេលព្រឹកព្រលឹមចាប់ពីម៉ោង ៥:០០ នាទីតទៅ ៕
ដោយ ៖ សហការី