ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់សង្ស័យពាក់ព័ន្ធករណីហិង្សាបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖  បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំដោយសង្ស័យជាប់ពាក់ព័ន្ធករណីហិង្សាបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់​ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣​ នៅក្នុងហាងមួយកន្លែងត្រង់ចំណុចមុខហាងឫស្សីផ្អែម​ ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានមួយបានបង្ហេីបឱ្យដឹងថា​ ទីតាំងខាងលេីមានអំពេីហិង្សាវាយគ្នាបណ្តាលឱ្យបុរសម្នាក់រងរបួសបែកក្បាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 

តែបេីតាមការបង្ហេីបមួយទៀតបានឱ្យដឹងថា​ ជនរងគ្រោះខាងលេីខណៈស្រវឹងបានឡេីងទៅតអំពូលភ្លើងនៅខាងលេីដំបូលហាងតែមិនប្រយ័ត្នក៏ធ្លាក់ចុះមកក្រោមបណ្តាលឱ្យរងរបួសបែកក្បាលតែម្តង។ 

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចនិងកងរាជអាវុធហត្ថខណ្ឌដង្កោបានចុះមកដល់កន្លែងកើតហេតុ ដើម្បីសាកសួរនិងពិនិត្យជាក់ស្ដែង ។ ក្នុងហេតុការណ៍ខាងលេីនេះផងដែរសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំជុំវិញករណីខាងលេី។ 

ទោះជាយ៉ាងណាពាក់ព័ន្ធរឿងហេតុខាងលេីនៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចថាជារឿងអ្វីឱ្យពិតប្រាកដនៅឡេីយទេ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖