យន្តហោះឯកជនមួយគ្រឿងបានចុះចតខុសផ្លូវនៅអាកាសយានដ្ឋាន Mumbai ក្នុងពេលភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមនុស្ស៨នាក់រងរបួស កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា។
មនុស្ស៨នាក់នៅលើយន្តហោះ រួមទាំងអ្នកដំណើរ 5 នាក់ និងក្រុមអាកាសយានិក៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកទំហំនៃការរងរបួសនៅមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនទាន់មានរបាយការណ៍ស្តីពីអ្នករងរបួសដែរ ។
ផ្លូវរត់ត្រូវបានសម្អាតកម្ទេចកម្ទី ហើយប្រតិបត្តិការធម្មតាបានដំណើរការឡើងវិញបន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាព និងការបោសសម្អាតពីអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល។
ជើងហោះហើរជាច្រើនត្រូវបានពន្យារពេលឬបង្វែរទិសដៅបន្ទាប់ពីគ្រោះថ្នាក់នៅលើផ្លូវចុះចតMumbai។ ទិន្នន័យពីកម្មវិធីតាមដានការហោះហើរតាមអុីនធឺណិត FlightRadar24 បង្ហាញថា យន្តហោះដឹកអ្នកដំណើរទាំងអស់ដែលធ្វើដំណើរទៅកាន់ទីក្រុងមុមបៃកំពុងហោះហើរក្នុងរបៀបរង់ចាំនៅជិតអាកាសយានដ្ឋាន ឬកំពុងត្រូវបានបង្វែរទៅទីក្រុងផ្សេងទៀតភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់ខាងលើ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតផ្លូវ Runway 27 នៃអាកាសយានដ្ឋាន Mumbai ដែលរអិលដោយសារតែភ្លៀងធ្លាក់ខ្លាំង ។ ឃ្លីបដែលថតបានពីកាមេរ៉ាឃ្លាំមើល បង្ហាញថា យន្តហោះបានបុកដីយ៉ាងធ្ងន់ធ្ងរ ហើយតួយន្តហោះហាក់ដូចជារអិលលើដី។ រូបភាពផ្សេងទៀតពីអាកាសយានដ្ឋាន Munbai បង្ហាញពីផ្ទៃមេឃពណ៌ប្រផេះ និងកម្ទេចកម្ទីពីយន្តហោះនៅផ្នែកឆ្ងាយនៃផ្លូវរត់។
រូបភាពដំបូងបង្ហាញថា កម្ទេចថ្មនៅតែឆេះ។ រថយន្តពន្លត់អគ្គិភ័យបានទៅដល់កន្លែងផងដែរ ហើយភ្លើងត្រូវបានពន្លត់ទាន់ពេលវេលា។
យោងតាមនិយតករអាកាសចរណ៍ជាតិ DGCA យន្តហោះនេះគឺជាយន្តហោះ Learjet 45 ដែលជាយន្តហោះពាណិជ្ជកម្មមានកៅអីចំនួនប្រាំបួន៕ ដោយ៖ ធីរីណា
រូបថត៖ India today