ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!​ ខណៈសមត្ថកិច្ច​ទូទាំងប្រទេស​ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៨នាក់ក្នុងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៩៨នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!

ក្នុងចំណោមជនសង្ស័យចំនួន ៩៨នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៤១នាក់ (ស្រី ២នាក់)។​ ប្រើប្រាស់ ១១ករណី ឃាត់ ៥៤នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១០៩,៨៣ក្រាម និង១០កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ០,៧២ក្រាម។កេតាមីន (Ke) ស្មេីនិង​ ១១០,៧១ក្រាម។​ អុិចស្តាសុី (mdma) ស្មេីនិង​ ៥៤,៣៤ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១៣អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ប្រើប្រាស់ ៤ករណី ឃាត់ ១៧នាក់ ស្រី ២នាក់។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យក Ice ៣,៤២ក្រាម និង Wy ០,៧២ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់  ចាប់យក Ice ១២,៤៩ក្រាម។

*៤ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣០នាក់ ចាប់យក Ice ៦,៣៨ក្រាម។

*៥ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ៤,២៥ក្រាម។

*៦ / កំពង់ស្ពឺ៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យក Ice ៧៤,៨២ក្រាម។

*៧ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៣ក្រាម។

*៩ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៩០ក្រាម។

*១០ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣កញ្ចប់តូច។

*១១ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*១២ / ឧត្តរមានជ័យ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ៦,៨៦ក្រាម។

*១៣ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៥កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៦៨ក្រាម។

*២ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់។

*៣ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ke ១១០,៧១ក្រាម និង MDMA ៥៤,៣៤ក្រាម។

*៤ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច៕

ដោយ៖ សហការី​


ចែករំលែក៖