ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ប្រទេសចិន ៖ តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុង ឱកាសទស្សនកិច្ចនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានជំនួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី និងពិភាក្សាគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម ជាការកំណត់ទិសដៅសម្រាប់អនាគតនៃទំនាក់ទំនងកម្ពុជា-ចិន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី លី ឈាង នាយករដ្ឋមន្ត្រីចិន និងជួបជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ សភាតំណាងប្រជាជនចិន។

១. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀត ក្នុងរយៈពេល ៦៥ ឆ្នាំនេះ ចាប់តាំងពីការ បង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរសង្កត់ធ្ងន់ថា មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណា នោះទេ ភាគីទាំងពីរនឹងអភិវឌ្ឍឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពយូរអង្វែងរបស់ខ្លួន និងធ្វើឱ្យស៊ី ជម្រៅនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្នុងគោលបំណងលើកកម្ពស់ការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុង យុគសម័យថ្មី ដើម្បីជាការបង្ហាញអំពីសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ភាគីទាំងពីរបាន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃព្រឹត្តិការណ៍ “ ឆ្នាំមិត្តភាពកម្ពុជា-ចិន» ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងនៅតែមានឆន្ទៈបន្តទំនាក់ទំនងមិត្តភាពជា ប្រពៃណីតាមរយៈថ្នាក់ដឹកនាំជំនាន់ក្រោយៗ។

២. ភាគីទាំងពីរបញ្ជាក់ឡើងវិញនូវការគោរព និងគាំទ្រគ្នាទៅវិញទៅមកចំពោះជម្រើសន មាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិរៀងៗខ្លួន។ ភាគីកម្ពុជាកោតសរសើរនូវសមិទ្ធផលដ៏ធំ ធេងរបស់ប្រទេសចិនក្នុងទសវត្សរ៍ នៃយុគសម័យថ្មី និងទំនើបភាវូបនីយកម្មរបស់ចិន ដែលផ្តល់នូវ ជម្រើសដល់ទំនើបភាវូបនីយកម្មសម្រាប់មនុស្សជាតិ និងកាលានុវត្តភាពថ្មីៗសម្រាប់កម្ពុជា។ វាត្រូវ បានគេជឿជាក់ថា ប្រទេសចិននឹងសម្រេចបាននូវគោលដៅសតវត្សទី២របស់ខ្លួន ក្នុងការកសាង ប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យមួយលើគ្រប់វិស័យ ដើម្បីក្លាយជាប្រជាជាតិរុងរឿងដ៏អស្ចារ្យមួយ តាមរយៈទំនើបភាវូបនីយកម្មរបស់ចិន។ ភាគីចិនវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច និងសង្គម របស់កម្ពុជា ហើយជឿជាក់យ៉ាងមុតមាំថា ក្រោមម្លប់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ថ្មីកម្ពុជាដែលមានសម្ដេចធិបតីនាយករដ្ឋមន្ត្រី ជាប្រមុខ កម្ពុជានឹងបន្តសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការអភិវឌ្ឍជាតិ និងសុខុមាលភាពជូនប្រជាពលរដ្ឋ ព្រមទាំងដើរតួនាទីកាន់តែសំខាន់ក្នុងការថ រក្សាសន្តិភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។

សូមអាន សេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ទាំងស្រុង៕

ដោយ ៖ សិលា


ចែករំលែក៖