ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី អាថ៏កំបាំងនៃភាពកម្សោយការស្តាប់!

ចែករំលែក៖

ភ្នំពេញ ៖ ការបាត់បង់ការស្តាប់ វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង ជាពិសេសចំពោះការប្រាស្រ័យទាក់ទងគ្នា និងអាចនាំទៅរកភាពឯកោនៅក្នុងសង្គម បាក់ទឹកចិត្ត និងការព្រួយបារម្ភ។

ការបាត់បង់ការស្តាប់មានទំនាក់ទំនងនឹងបញ្ហាសុខភាពជាច្រើន រួមមានដូចជា៖

១- ចំពោះទារក៖

   – ម្តាយកើតស្អូចកំឡុងពេលមានផ្ទៃពោះ

   – ម្តាយកើតអ៊ុតស្វាយពេលពរពោះ

   – ម្តាយកើតកញ្ជ្រិលពេលពរពោះ

   – ម្តាយប្រើថ្នាំផ្សះ cytotoxicity

   – កើតមកមិនគ្រប់ខែ

   – កើតមកមិនគ្រប់គីឡូ

   – កើតមកសំបុរពណ៌លឿង

   – កង្វះអុកស៊ីសែន  សំបុរស្វាយ រឺខៀវ

២- ចំពោះកុមារ៖

   – រលាកត្រចៀករ៉ាំរ៉ៃ

   – កញ្ជ្រិល ក្រឡទែន

   – ក្រអូមមាត់ឆែប អូទីស្សឹម

   – រើម ស្អូច អ៊ុតស្វាយ

   – រលាកច្រមុះអាល់ឡែកស៊ី

   – ផ្តាសាយធំញឹកញាប់

   – យឺតយ៉ាវក្នុងការនិយាយ

   – យឺតការទំនាក់ទំនង

៣- មនុស្សធំ៖

   – ជំងឺរើម ក្រឡទែន

   – គ្រុនចាញ់ របេង

   – ប៉ះទង្គិចក្បាល ត្រចៀក

   – ប្រើប្រាស់ថ្នាំព្យាបាលច្រើន

   – ធ្វើការកន្លែងមានសំលេងខ្លាំង

   – រលាកស្រោមខួរក្បាល

   – ផ្តាសាយធំ អាឡែកស៊ីច្រមុះ

   – រលាកប្រអប់ឆ្អឹងមុខ

៤- មនុស្សចាស់៖

   – លើសសម្ពាធឈាម

   – គ្រុនចាញ់ របេង

   – ជំងឺទឹកនោមផ្អែម

   – ជំងឺបេះដូង មហារីក

   – កង្វះអាហាររូបត្ថម្ភ

   – វ័យលើសពី៦០ឆ្នាំ អមនឹងជំងឺប្រចាំកាយ

   – ជំងឺតំរង់នោម សន្លាក់

   – ការប្រើប្រាស់ថ្នាំ

អាស្រ័យដូចបានជំរាបជូនខាងលើនេះ សូមអស់លោក លោកស្រី ដែលមានបញ្ហាកម្សោយការស្តាប់ សូមអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែត ផ្នែកត្រចៀក ច្រមុះ និងបំពង់ក ដើម្បីពិនិត្យ និងវាយតំលៃកំរិតនៃការបាត់បង់ការស្តាប់ជាមួយក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ដើម្បីទទួលបាននូវការព្យាបាល និងស្តារឡើងវិញនូវការស្តាប់របស់លោក លោកស្រី ៕

ដោយ ៖ សហការី


ចែករំលែក៖