ព័ត៌មានទាន់ហេតុការណ៍៖

🔴ទៀតហើយ!!! ក្នុងហាងនឹកEx យុវជន២នាក់បានប្រើហិង្សាដាក់គ្នា ដោយសារយុវជនម្នាក់ខឹងនឹងយុវជនម្នាក់ទៀតដែលមកប៉ះពាល់នារីជាសង្សាររបស់ខ្លួន

ចែករំលែក៖

    ភ្នំពេញ៖ ទៀតហើយ!!! ក្នុងហាងនឹកEx យុវជន២នាក់ដែលជាសង្សារថ្មីបានវាយគ្នាជាមួយយុវជនជាសង្សារចាស់ ដោយសារនារីជាស្ត្រីស្នេហ៍បែងចែកបេះដូងមិនច្បាស់លាស់ ខណៈដែលសង្សារចាស់មកជល់កែវស្រាជាមួយ ហើយបានថើបរូបនាង។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងហាងនឹកEx សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពពីយុវជនដែលជាសង្សារចាស់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបខ្លួនបានចូលផឹកស៊ីនៅក្នុងហាងនឹកEX ស្រាប់តែបានឃើញនារីដែលជាអតីតសង្សារចាស់ រួចខ្លួនបានទៅជល់កែវជាមួយនាង ស្រាប់តែមានយុវជនម្នាក់ដែលជាសង្សារថ្មីរបស់នារីនោះមកប្រើហិង្សារុញច្រាននិងវាយតប់មកលើរូបខ្លួនតែម្ដង។ បន្ទាប់មកសន្តិសុខនៅក្នុងហាងនឹកEX ក៏បានយកគាត់មកខាងក្រៅ។

   បើតាមសម្ដីរបស់ក្រុមសន្តិសុខបម្រើការងារនៅខាងក្នុងហាងនឹក Ex នេះបានបញ្ជាក់ថា យុវជនដែលជាសង្សារចាស់គឺជាអ្នកបង្ករឿង ប៉ុន្តែមិនបានប្រើហិង្សាអ្វីនៅក្នុងហេតុការណ៍នោះទេគ្រាន់តែមានជម្លោះពាក្យសម្ដីតែប៉ុណ្ណោះ។

    ចុងក្រោយកម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានចុះមកដល់ទីតាំងកើតហេតុ រួចនាំខ្លួនយុវជនដែលជាសង្សារចាស់និងយុវជនដែលជាសង្សារថ្មីទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីធ្វើការសួរនាំនិងសម្របសម្រួល៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖