ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ)  អូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ នេះបើយោងតាម ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១ -តំបន់ទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៣ ºC

– នៅរាជធានី និង បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។

– ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០% ។

២ -តំបន់ខ្ពង់រាប ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

– នៅបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។ 

– ផ្ទៃរងទឹកភ្លៀង rain of area 30-0%

៣ -តំបន់មាត់សមុទ្រ ៖

សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ºC សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

– នៅបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។

– ផ្ទៃរងទឹកភ្លៀង rain of area &0-50%9

– នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖