ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះតង់ស្យុងម៉ាសុីនសម្ងួត​ បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ផ្អេីលដល់សមត្ថកិច្ចជំនាញចុះអន្តរាគមន៍បាញ់ទឹកពន្លត់

ចែករំលែក៖

​     ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ​ ដែលផ្ដេីមពីការផ្ទុះតង់ស្យុងម៉ាសុីនសម្ងួត​ កាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខផ្ទះ៤៨៤ ផ្លូវ១៨MC ភូមិព្រែកទាល់ ក្រុមទី៦ សង្កាត់បឹងទំពុន១  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

​     ម្ចាស់ទីតាំងឈ្មោះ ទៀង ប៊ុនធឿន  ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាងជួសជុលឧបករណ៍អគ្គិសនី ។

​     តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញមានផ្សែងហុយចេញពីម៉ាសុីនតង់ស្យុងសម្ងួតត្រង់ស្វូ។ បន្ទាប់មកក៏ផ្ទុះលេចចេញជាអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ទៅខាងការិយាល័យសង្គ្រោះអគ្គិភ័យឱ្យចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ។

​     ប្រភពបានបន្តថា ក្នុងករណីអគ្គិភ័យខាងលេីនេះ មានរថយន្តពន្លត់អគ្គិភ័យទៅដល់២គ្រឿងបានប្រេីប្រាស់ទឹកអស់ចំនួន០១គ្រឿង ស្មើនឹង០៦ម៉ែត្រគូប ។

​    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ មូលហេតុមកពីការផ្ទុះតង់ស្យុងម៉ាសុីនសម្ងួតត្រង់ស្វូ ហើយទំហំនៃការខូចខាត គឺផ្ទះប្រភេទសំណង់ថ្មបេតុង ទំហំ ៤ម៉ែត្រ X ១៦ម៉ែត្រ  សំយាបមុខផ្ទះ (៤ម៉ែត្រ×៩ម៉ែត្រ) ម៉ាសុីនត្រង់ស្វូចំនួន១គ្រឿង ម៉ាសុីនភ្លើង១គ្រឿង ឧបករណ៍មួយចំនួនតូច និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ  ។

ក្នុងហេតុការណ៍ខាងលេីនេះផងដែរមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ដោយពន្លត់ចប់​នៅម៉ោង ១៩និង៥០នាទី នាថ្ងៃខែ ឆ្នាំដដែល ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖