ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម៖

១- ក្រុមឧទ្ទាមក្រៅច្បាប់អួតថាខ្លួនជាអ្នកប្រជាធិបតេយ្យ = តែដល់ឃើញគេធ្វើមិនពេញចិត្តបែរជាច្រង៉េងច្រង៉ាង បាតផ្សារទៅវិញ។

២- យាយហួរនិងបក្សពួកខិតខំស្រែកធ្វើបាតុកម្មរហូតដល់លៀនអណ្តាត = គឺជាបរាជ័យដ៏ជូរចត់របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលមេក្បត់ជាតិមិនហ៊ានចេញមុខ។

៣- គំនិតចង់ឲ្យខ្មែរលើកទ័ពទៅវាយយួនយកព្រៃនគរ = គឺចង់ខ្មែររលាយទាំងលើទាំងក្រោមតែម្តង?

៤- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គួរធ្វើការឲ្យបានជាក់ស្តែង? = ក្នុងនាមជាមេដឹកនាំប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹងច្បាស់ពីអ្វីដែលត្រូវធ្វើដើម្បីជាតិនិងប្រជាជននិងអ្វីដែលមិនត្រូវធ្វើមិនបាច់ពួកប្រឆាំងចេះជាងទេ។

៥- ការដាក់ផ្សាយរូបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅលើប៉ាណូថែម ស្វែរបុរីញូវយ៉ក ជាការទទួលខុសត្រូវរបស់អ្នកដាក់ផ្សាយ = មិនពាក់ព័ន្ធនឹងសម្តេចធិបតី ហ៊ុន ម៉ាណែតទេ។

៦- ការផ្សាយបានផុតរយៈពេលទៅហើយដោយគណប្រតិភូរាជរដ្ឋាភិបាលបានវិលមកដល់កម្ពុជាវិញហើយ = ទោះពួកប្រឆាំងស្រែករករឿងយ៉ាងណាក៏ឥតប្រយោជន៍ដែរ។

៧- ល្បែងសុីសងជាមុខជំនួញខុសច្បាប់ = បើឃើញនៅកន្លែងណាត្រូវប្តឹងសមត្ថកិច្ចឲ្យចាត់វិធានការ។

៨- ការធ្លាក់ចុះឬការកើនឡើងការនាំចេញផលិតផលកាត់ដេរ = ប្រែប្រួលទៅតាមការបញ្ជារទិញរបស់ក្រុមហ៊ុននាំចេញ ។

៩- ពួកប្រឆាំងនិងក្រុមឧទ្ទាមក្រៅច្បាប់អស់ផ្លូវហើយ = ប្រឆាំងតាំងពីរឿងតូចដល់រឿងធំឥតប្រយោជន៍និងជារឿងច្រណែន។

១០- ឱស្រុនស្រនជាសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង = កិច្ចព្រមព្រៀងប៉ារីសកើតឡើងស្រុនស្រនមិនទាន់កើតផង? ៕

ដោយ ៖ សហការី


ចែករំលែក៖