ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានចុះបង្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១កន្លែងនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០០ និង៣០ នាទី។ 

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឱ្យដឹងនៅថ្ងៃទី២៦​ កញ្ញា​នេះថា បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ១-ឈ្មោះ ជ័យ ឆៃយ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ ២-ឈ្មោះ ចាន់ លីម៉ឹង អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធនីភ្នំពេញ។ វត្ថុតាងចាប់យក៖ កញ្ចប់សង្ស័យជាសារធាតុញៀនចំនួន ២០កញ្ចប់(កញ្ចប់ពណ៌ក្រហមចំនួន១៧កញ្ចប់ និងកញ្ចប់ពណ៌ផ្កាឈូកចំនួន ០៣កញ្ចប់)។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងវត្ថុតាងខាងលើរួច ដោយទទួលបានការអនុញ្ញាតពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០៤ និង ០៥នាទី នៅថ្ងៃខែឆ្នាំដដែល កម្លាំងយើងបានបន្តចុះត្រួតពិនិត្យឆែកឆេរនៅចំណុចផ្ទះ លេខ៧៩ ផ្លូវ០៤ B  ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ រកឃើញ កញ្ចប់សង្ស័យជាសារធាតុញៀនចំនួន០៦ កញ្ចប់ផ្សេងទៀតរួមមាន:

  ១-កញ្ចប់Ferrariរូបសេះពណ៌ក្រហមចំនួន០២កញ្ចប់

  ២-កញ្ចប់Lamborghiniរូបគោចំនួន០២កញ្ចប់។

  ៣-កញ្ចប់Rolls-Royeពណ៌ខ្មៅចំនួន០១កញ្ចប់។

  ៤-កញ្ចប់ពណ៌ផ្កាឈូកចំនួន០១កញ្ចប់។

ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ០៤ B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ។

   -លទ្ធផលតេស្តទឹកនោម វិជ្ជមាន (មានសារធាតុញៀន)។

   -លទ្ធផលតេស្តស្វែងរកជំងឺ COVID-19 អវិជ្ជមាន(គ្មានជំងឺកូវីដ-១៩)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

ដោយ៖ អរុណរះ


ចែករំលែក៖