ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង ស្តីពីការបើកចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជនឱ្យបាន ជ្រាបថា៖ ដោយស្ថានភាពទឹកភ្លៀងកាលពីយប់មិញមានការថមថយ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ ជំនន់ទឹកភ្លៀងបានស្រុកចុះផុតពីតួផ្លូវជាតិលេខ៤ (ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ និងចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤) ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលអាចធ្វើចរាចរឆ្លងកាត់បាន ។

ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកឱ្យធ្វើចរាចរធម្មតាឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៤ – ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ។ ចំពោះ ការប្រែប្រួលស្ថានភាពជំនន់ទឹកភ្លៀងតាមផ្លូវជាតិលេខ៤នេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងជូនដំណឹងជាបន្តបន្ទាប់ ទៀត ទៅតាមស្ថានភាពជាក់ស្តែង។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជនមេត្តាជ្រាប៕

ដោយ ៖ សហការី


ចែករំលែក៖