ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតមន្ទីរពេទ្យឯកជន តូច យ៉ាន ដែលអនុវត្ដមិនបានត្រឹមត្រូវតាមបទដ្ឋានស្ដង់ដារអប្បរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​សេចក្តីជូនដំណឹងរបស់​ក្រសួងសុខាភិបាលកម្ពុជា​ ដែល​ទទួល​បាន​នៅថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានសម្រេចបិទ និងដកហូតមន្ទីរពេទ្យសម្រាកព្យាបាលឯកជន ឈ្មោះ តូច យ៉ាន ដែលមានទីតាំងនៅផ្ទះលេខ ១៦-១៨-២០-២២ ផ្លូវលេខ១៦ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុង​សេចក្ដីប្រកាស​របស់​ក្រសួង​សុខាភិបាល​ បានគូសបញ្ជាក់ថា​ ​ដោយមូលហេតុប្រើប្រាស់បុគ្គលិកមិនមានគុណវឌ្ឍិស្របទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេទ្យក្លែងក្លាយ ព្រមទាំងអនុវត្ដមិនបានត្រឹមត្រូវតាមបទដ្ឋានស្ដង់ដារអប្បរមាសម្រាប់ មូលដ្ឋានសុខាភិបាលឯកជន។

ដូច្នេះប្រការ២, ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ២០៥/២០ អបស/មព ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ។​ 

ប្រការ៣,​ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត តូច យ៉ាន មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ​៖ សហការី​


ចែករំលែក៖