ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះក្រុមសារិកាព្រៃNewcastle ក្នុងការប្រកួតជម្រុះពានរង្វាន់ League Cup ជុំទី៤ ដែលក្រុមនេះធ្លាប់ប៉ះគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។
ចំណែកក្រុម West Ham ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Arsenal, Bournemouth ធ្វើម្ចាស់ផ្ទះប៉ះក្រុមហង្សក្រហម Liverpool និង Everton ធ្វើជាម្ចាស់ផ្ទះទទួលក្លិបចាស់របស់លោក Sean Dyche គឺក្រុម Burnley និងត្រូវប៉ះគ្នាក្នុងការប្រកួត Premier League បន្ថែមទៀត។
ងាកមកក្រុម Fulham វិញត្រូវប៉ះក្រុមម្ចាស់ផ្ទះ Ipswich និង Chelsea ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Blackburn។ យ៉ាងហោចណាស់ក្រុមបាល់ទាត់អង់គ្លេស (EFL) ចំនួន២នឹងនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ដោយក្រុម Mansfield ធ្វើម្ចាស់ផ្ទះប៉ះក្រុម Port Vale និង Exeter ប្រកួតជាមួយ Middlesbrough ។
ការប្រកួតជម្រុះជុំទី៤នឹងធ្វើឡើងក្នុងសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែតុលាខាងមុខ។ខាងក្រោមនេះគឺជាក្រុមដែលត្រូវប៉ះគ្នា៖
Mansfield ប៉ះ Port Vale
Ipswich ប៉ះ Fulham
Manchester United ប៉ះ Newcastle
Bournemouth ប៉ះ Liverpool
Chelsea ប៉ះ Blackburn
West Ham ប៉ះ Arsenal
Everton ប៉ះ Burnley
Exeter ប៉ះ Middlesbrough ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)