ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញបើកកម្មវិធី“ ដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាននៃបណ្តាប្រទេស អនុតំបន់ទន្លេមេគង្គក្នុងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ក្រោមប្រធានបទស្តីពី “ទន្លេរួម និងអនាគតរួម“

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកកម្មវិធី“ ដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាននៃបណ្តាប្រទេស អនុតំបន់ទន្លេមេគង្គក្នុងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ក្រោមប្រធានបទស្តីពី “ទន្លេរួម និងអនាគតរួម “

   កម្មវិធីនេះបានប្រារព្ធធ្វើឡើង នៅសណ្ឋាគារ SOKHA BEACH RESORT ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Wu Chuanbing

ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកBuakeo Phumvongsay ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា , លោក Ngo Van Tuat – Deputy Chief Mission ស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ។

     កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពនៅក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង ដែលជាជម្រករបស់ប្រជាជនជាង ១,៦០០ ពាន់លាននាក់ ( គិតត្រឹមឆ្នាំ២០១៩ )។

ទន្លមេគង្គ-ឡានឆាង ជាប្រភពទឹក, ប្រភពអាហារ, និង ជាប្រភពថាមពលដ៏មានសក្តានុពលនៅក្នុង តំបន់ អមមកជាមួយនូវប្រវត្តិសាស្ត្រ វប្បធម៌ដ៏សំបូរបែប ការរស់នៅប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកនៅក្នុងតំបន់ ៕

ដោយ៖ ស សម


ចែករំលែក៖