ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៩កញ្ញា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៥៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៥ នាក់ (ស្រី ៤នាក់)  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែកញ្ញា ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ២៩នាក់(ស្រី ២នាក់)

+ប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកញ្ញា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ២៤៥៨,៤៣ក្រាម និង៦កញ្ចប់តូច។

-មេតំហ្វេតាមីន(Wy) = ៨,៤៦ក្រាម។

-កេតាមីន(Ke) = ២៩,៤៣ក្រាម។

លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ១២អង្គភាព

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ២៣៦០,៧៧ក្រាម។

២ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១០,៧៣ក្រាម និងWy ៨,៤៦ក្រាម។

៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។

៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៦ក្រាម។

៥ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៨០ក្រាម។

៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។

៧ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់។

៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ស្រី ១នាក់។

៩ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកKe ១៧,៩១ក្រាម។

១០ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ០នាក់ ចាប់យកIce ១៧,៧០ក្រាម។

១១ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។

១២ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ២កញ្ចប់តូច៕

ដោយ ៖ សហការី


ចែករំលែក៖