ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេជោ​ ហ៊ុន​ សែន​ អនុមោទនា ថ្ងៃកាន់បិណ្ឌ១

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​គណៈបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ បានថ្លែង​ឱ្យ​ដឹង​តាមប្រព័ន្ធ​បណ្ដាញសង្គម​តេឡេ​ក្រាម​ថា៖​ ថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ​១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។

សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកានៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ៕

ដោយ​៖ សហការី​


ចែករំលែក៖