ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤០នាក់បទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៣០​ កញ្ញា!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤០នាក់ (ស្រី០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៣០ ខែកញ្ញាម្សិលមិញនេះ​។​ ដូច្នេះ​សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! 

ក្នុងចំណោមជនសង្ស័យចំនួន៤០នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ១០នាក់(ស្រី០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់១៣នាក់(ស្រី០នាក់​ និងប្រើប្រាស់ ៦ករណី ឃាត់១៧នាក់(ស្រី០នាក់)។ 

ចំណែក​វត្ថុ​តាង​ចាប់យកពីជនសង្ស័យរួមមាន​៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ២២៥០,៩០ក្រាម និង៣កញ្ចប់តូច។មេតំហ្វេតាមីន(Wy) ស្មេីនិង​ ១១៤,៣៧ក្រាម។​ និងអុិចស្តាសុី(mdma) ស្មេីនិង​ ៥៤៤,៣៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ៖ ៩អង្គភាព 

*១ / មន្ទីរ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,៧៣ក្រាម។

*៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤១០,២២ក្រាម និងWy ១១៣,៨៤ក្រាម។

*៤ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១៨៣២,០៩ក្រាម និងMDMA ៥៤៤,៣៨ក្រាម។

*៥ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៤៣ក្រាម និងWy ០,៥៣ក្រាម។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣២ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

*៨ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់។

*៩ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ៖ ១អង្គភាព

*១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១១ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖