ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ខុង​ ស៊ាងហ៊ី​ ហៅ​ប៊ី​ បាន​យល់ព្រម សុំទោស​លោកស្រី​ ប៉ែន​ អ៉ិន​ ចៅសង្កាត់​ផ្សារ​កណ្ដាល​២ ក្រោយពីមានការរិះគន់ពីអ្នកលេង TilkTok និងបណ្តាញសង្គមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ ៖ ដូចជាហួសហេតុពេកហើយ ពេលដែលអាជ្ញាធរមូលដ្ឋាន ចុះជួយ សម្របសម្រួល ទាំងប្រធានភូមិ ទាំងចៅសង្កាត់ បែបុគ្គល លោក​ ខុង​ ស៊ាងហ៊ី​ ហៅ​ប៊ី​ សម្លុត គម្រាមកំហែង ប្រមាថ ដោយពាក្យសម្ដីធ្ងន់ៗ មកលើលោកស្រី​ ប៉ែន​ អ៉ិន​ ចៅសង្កាត់​ផ្សារ​កណ្ដាល​២។ 

ទីបំផុត ! បុគ្គលខាងលើបាន​យល់ព្រម សុំទោស​លោកស្រី​ ប៉ែន​ អ៉ិន​ ចៅសង្កាត់​ផ្សារ​កណ្ដាល​២ ក្រោយពីមានការរិះគន់ពីអ្នកលេង TilkTok  និងបណ្តាញសង្គមហ្វេសប៊ុក  ធ្វើឡើងនៅចំពោះមុខលោក ជា ខេមរា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ 

លិខិតសុំទោសជាសាធារណៈ បានរៀបរាប់ថា : 

ខ្ញុំបាទឈ្មោះ ខុង ស៊ាងហ៊ី អាយុ៥៩ឆ្នាំ មានទីលំនៅ ផ្ទះលេខ៦៨Eo ផ្លូវលេខ១៤៨ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមធ្វើការសុំទោសលោកស្រីចៅសង្កាត់ផ្សារកណ្ដាលទី២ និងសាធារណៈជន ។ 

ខ្ញុំបាទមានការសោកស្ដាយខ្លាំងណាស់នូវទង្វើរបស់ខ្ញុំបាទ ដែលបានប្រើប្រាស់ពាក្យសម្តី និងកាយ វិការមិនសមរម្យទៅលើលោកស្រី ប៉ែន អ៊ុន ចៅសង្កាត់ផ្សារកណ្តាលទី២ សូមលោកស្រីចៅសង្កាត់មេត្តាអភ័យ ទោសដល់រូបខ្ញុំបាទផង ខ្ញុំបាទសូមសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះទៀតហើយ ហើយខ្ញុំបាទក៏សុំទោសដល់ សាធារណៈជននូវទង្វើរបស់ខ្ញុំបាទដូចមានវីដេអូក្នុងបណ្ដាញសង្គម សូមបងប្អូនសាធារណៈជាមេត្តាយោគយល់ អធ្យាស្រ័យដល់ខ្ញុំបាទផង ខ្ញុំបាទដឹងពីទោសកំហុសហើយ ។

មិនអីទេបើដឹងថាខ្លួនខុស ហើយកែកំហុស កសាងអំពើល្អវិញទៅ នោះសង្គមទទួលយកបាន ពីព្រោះថាវ័យរបស់អ្នក  សម មានគុណធម៌ សុជីវធម៌ សំដីសំដៅសមរម្យ ឡើងវិញបាន ៕

ដោយ ៖ សហការី


ចែករំលែក៖