ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចចាត់តាំងលោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ ជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ!

ចែករំលែក៖

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេច : 

ប្រការ១ ៖ ត្រូវបានចាត់តាំង លោកវរសេនីយ៍ឯក សំ វិច្ឆិកា អត្តលេខ ៦០២៦៥ ឋានៈ នាយការិយាល័យផ្សព្វផ្សាយ អប់រំ ជា អ្នកនាំពាក្យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ប្រការ២ ៖ ភារកិច្ច អ្នកនាំពាក្យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

– ប្រមូលរាល់ព័ត៌មាន ពីគ្រប់មជ្ឈដ្ឋានជាតិ – អន្តរជាតិ លើកឡើងពាក់ព័ន្ធបាតុភាពអសកម្ម ក្នុងការអនុវត្ត តួនាទី ភារកិច្ច របស់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតប ប្រសិទ្ធភាព ទាន់ពេលវេលា ដោយមានវិជ្ជាជីវៈ និងសុជីវធម៌ ។

– សហការសម្របសម្រួលជាមួយគ្រប់ផែនការងារជំនាញទាំង១៣ ការិយាល័យជំនាញពាក់ព័ន្ធ អធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ ដើម្បីប្រមូលផ្ដុំព័ត៌មានបានគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានក្នុងការបកស្រាយ ជូនសាធារណៈជន ។

– រាល់ព័ត៌មាន មុនបកស្រាយបំភ្លឺក្នុងផេកផ្លូវការ និងគេហទំព័រ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវសុំគោលការណ៍ណែនាំពី ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ 

– មានភារកិច្ចទទួលបន្ទុកអនុវត្តការងារមួយចំនួនទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន ។

ប្រការ៣ ៖ ត្រូវបានទុកជា និរាករណ៍ សេចក្តីសម្រេចមុន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ប្រការ៤៖ លោក លោកស្រីស្នងការរងទាំងអស់ លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌ ទាំង១៤ និងលោកវរសេនីយ៍ឯក សំ វិច្ឆិកា ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ ពីថ្ងៃចុះហត្ថលេខាតទៅ ។

លេខទូរស័ព្ទ០១៧ ៧៦ ៧៧ ៩០ (Telegram & WhatsApp) ! ៕

ដោយ ៖ សិលា


ចែករំលែក៖