ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូត្រឡប់ពីជូនចៅទៅសាលារៀនត្រឡប់មកផ្ទះវិញត្រូវរថយន្តដឹកទឹកកកបុកបណ្តាលប៉ើងធ្លាក់ប្រឡាយស្លាប់ភ្លាមៗនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នៅចំណុចសួនស្ព័រស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ បួរ សុខាយ ភេទប្រុស អាយុ៦៦ឆ្នាំរស់នៅភូមិ.ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងមកត្បូងមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខបន្ទាយមានជ័យ3A.2029 បានបើកបរបញ្ច្រាសទិសគ្នាក្នុងទិសដៅត្បូងមកជើងបានរេចង្កូតទៅបុកជនរងគ្រោះជិះម៉ូតូបណ្តាលឱ្យធ្លាក់ចូលប្រឡាយស្លាប់ភ្លាមៗ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានមកដល់ពិនិត្យវាស់វែងបានឱ្យដឹងថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានត្រឡប់ពីជូនចៅទៅសាលារៀនហើយត្រឡប់មកវិញត្រូវបានរថយន្តបានបើកបុកជនរងគ្រោះដែលកំពុងជិះម៉ូតូជបណ្តាលធ្លាក់ចូលប្រឡាយស្លាប់ភ្លាមៗនឹងកន្លែងហើយអ្នកបើកបររថយន្តដែលបង្កបានបើកទ្វាររត់បាត់ បន្សល់ទុកតែរថយន្តនិងកន្លែង។
មន្ត្រីនគរបាលបានបញ្ជាក់ថាៈ ក្រោយធ្វើការវាស់វែងហើយជនរងគ្រោះត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់ត្រូវប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ហើយរថយន្តដែលបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍៕
ដោយ ៖ វណ្ណា