ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់លង់ទឹកស្លាប់ នៅទំនប់ទឹកបង្ហៀស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ មានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់នៅទំនប់បង្ហៀ កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២២ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

សព​ជនរងគ្រោះឈ្មោះ មឿន រតនៈ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះបានទៅលេងទឺកនៅចំណុចកើតហេតុខាងលើដោយមិនបានប្រាប់ឪពុកម្តាយទើបបណ្តាលអោយលង់ទឹកទំនប់បង្ហៀស្លាប់បាត់បង់ជីវិតតែម្តង។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើកុមារារងគ្រោះឈ្មោះ មឿន រតនៈ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ អរុណរះ


ចែករំលែក៖