ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ មានជនសង្ស័យ០៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វេីការឃាត់ខ្លួនក្រោយពីកម្លាំងជំនាញជិះល្បាតក្នុងមូលដ្ឋានប្រទះឃេីញមានការស្ស័យក៏បានឆែកឆែរកឃើញរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់ ចំនួន៧កញ្ចប់ធំតូចនៅក្នុងខ្លួន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបេតុងទៅបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
ជនសង្ស័យទាំង០៤នាក់ដែលឃាត់ខ្លួនបានខាងលេីរួមមាន ៖ ទី១ ឈ្មោះ ចា ពៅ ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិ៥សង្កាត់ផ្សារដេីមស្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ,ទី២ ឈ្មោះ ឈិន ចាន់ដារ៉ាវី ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរមិនពិត ប្រាកដស្នាក់នៅផ្ទះជួលភូមិ៥សង្កាត់ផ្សារដេីមស្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។ , ទី៣ឈ្មោះ បាន ទីទីភេទប្រុសអាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួលភូមិ៥សង្កាត់ផ្សារដេីមស្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ និងទី៤ឈ្មោះ យិន គឹមហ៊ួរ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួលភូមិ៥សង្កាត់ផ្សារដេីមស្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានបញ្ចាក់ថា មុនឃាត់ខ្លួនជនសង្ស័យខាងលេីបាន គឺលោកបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍ជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែមកដល់ចំណុចផ្លូវបេតុងទៅបុរីសូនីក៏បានឃើញជនសង្ស័យ៤នាក់កំពុងតែអង្គុយនិយាយគ្នានិងមានម៉ូតូ២គ្រឿង ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៍សថ្លាចំនួន៧កញ្ចប់(ធំ១ តូច៦) ដែលជនសង្ស័យលាក់ទុកក្នុងកូនកាបូបជាប់និងសោរម៉ូតូរួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ តែម្តង។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៤នាក់ខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ នៃប៉ុស្តិ៍នគរបាលរដ្ឋរដ្ឋបាលស្ទឹងមានជ័យទី៣កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ