ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ ក្នុងករណីគ្រឿងញៀនយកមកចាត់ការតាមនីតិវិធីច្បាប់។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល នៅថ្ងៃសៅរ៍ថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយផ្នែកជំនាញយុត្តិធម៌អនុវត្តតាដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៥៩៨ចុះថ្ងៃទី២១ខែសីហាឆ្នាំ២០២៣ របស់លោកចាប តុលាចៅក្រមសើបសួរនៃសាលាដំបូងខេត្តបាត់ដំបង នៅចំណុចក្រុមទី១ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនត្រូវចោទឈ្មោះ មឿត សានីន ភេទប្រុ សអាយុ ២៧ឆ្នាំរស់នៅភូមិត្រស់ឃុំ អូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅភូមិពពាលខែឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣ ។
បច្ចុប្បន្នកម្លាំងនគរបាលស្រុក បានរៀបចំឯកសារបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី