ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅប្រទេសអុីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅប្រទេសអុីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគិតគូរពីសុវត្ថិភាពរបស់និស្សិតកម្ពុជា ជាអាទិភាពធំបំផុតនៅក្នុងដំណាក់កាលនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអុីស្រាអែល

ករណីថ្ងៃនេះ ! សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋប្រកបមុខរបរ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗពីរាជរដ្ឋាភិបាល។

សម្តេច ថ្លែងបែបនេះ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតកម្ពុជា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអុីស្រាអែល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានធ្វើការងារជាមួយរដ្ឋាភិបាលអ៊ីស្រាអែលដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសអុីស្រាអែល ទទួលបានការការពារ៕

ដោយ ៖ សិលា


ចែករំលែក៖