ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ រកឃើញយានយន្តល្មើសចំនួន ៤៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ចំនួនគោលដៅសរុប ៩១គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,៥៣២គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣៨៦គ្រឿង និងម៉ូតូ ១,១៤៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៤៩គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ១១៥គ្រឿង និងម៉ូតូចំនួន ៣៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖សហការី