ភ្នំពេញ ៖ ក្តីព្រួយបារម្ភ កាន់តែខ្លាំង របស់ប្រជាពលរដ្ឋ ចំពោះបនល្បែងសុីសង បានអូសទាញកុមារ យុវជន ដែលជា សរសរទ្រូង នៃប្រទេសជាតិ មានឱកាសលេងដល់ក្នុងបន្ទប់ តាមរយៈផ្សព្វផ្សាយតាម facebook ដោយឡែក សមត្ថកិច្ច ហាក់នៅមានកម្រិត ក្នុងការបង្ក្រាប ពិសេសអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ គួរក្តោបព័ត៌មានអោយណែនតាមជំនាញ ដើម្បីលើកស្ទួយសង្គម គ្មានល្បែងបែបនេះ!
សូមបញ្ជាក់ថា : មានប្រជាពលរដ្ឋបានរាយការណ៍ជម្រាបមក លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម ទើបនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នេះ លោក បានបង្ហោះលើផេកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា :
ជម្រាបសួរលោកពូ
តើយើងមានវិធីណាដើម្បីទប់ស្កាត់ល្បែងអនឡាញ? ខ្ញុំបារម្ភពីកូនៗ និងយុវជនជំនាន់ក្រោយណាស់។ ពីមុនពេលពួកគាត់ចង់លេង លុះត្រាតែពួកគាត់ទៅកាស៊ីណូ តែបច្ចុប្បន្នល្បែងចូលដល់ក្នុងបន្ទប់ដេកតែម្តង។ ពិសេសមនុស្សសម័យនេះ មានទូរស័ព្ទស្មាតហ្វូនស្ទើតែគ្រប់គ្នា។ ល្បែងអនឡាននេះហើយ ជាក្តីបារម្ភធំបំផុតសំរាប់គ្រួសារ និងជាតិទាំងមូល។
បច្ចុប្បន្នល្បែងអនឡាញនេះ កំពុងតែផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុកយ៉ាងអនាធិបតេយ្យ ដូចមិនមានការទប់ស្កាត់ទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនខ្លះជួយចែករំលែកបន្តដោយមិនដឹងខ្លួន ព្រោះក្រុមអនឡាញ វា យករឿងដែលគេចាប់អារម្មណ៍ទៅកាត់ត រួចបង្ហោះលើផេករបស់ពួកវា ដើម្បីរកអ្នកចូលលេង។
ខ្ញុំពិតជាបារម្ភ មិនដឹងថាត្រូវជួយសង្គមតាមរបៀបណា 😭ករណីមួយទៀត ក្រុមសិស្សថ្នាក់ទី៨ ឬ៩ និងក្មេងៗ មួយចំនួន កំពុងពាក់ពាន់និង វិដេអូអាសអាភាសដោយមិនដឹងខ្លួន ដែលអាចជាហេតុធ្វើពួកគាត់ដើរផ្លូវខុសទាំងក្មេង។ លោកពូមានចាប់អារម្មណ៍ទេ ក្មេងៗសម័យនេះមានសង្សាទាំងវ័យក្មេង ក្នុងនោះមានក្មួយស្រីខ្ញុំម្នាក់ដែរ។ ខ្ញុំមិនដឹងជួយគាត់តាមរបៀបណា ព្រោះអប់រំមិនស្តាប់ 😭ធ.វ. ៕
ដោយ ៖ សិលា