ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ ដែលមានប្រសាសន៍ថា៖ ទូលព្រះបង្គំជាខ្ញុំសូមថ្វាយព្រះរាជកុសលថ្វាយដួងព្រះវិញ្ញានក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» នាខួបលើកទី១១ នៃការសោយព្រះទីវង្គតនៃអង្គព្រះនរបតី។ ទោះបីព្រះកាយរបស់ព្រះអង្គបានឃ្លាយចាកឆ្ងាយពីទូលបង្គំយើងខ្ញុំជាកូនចៅ ចៅទួត ចៅលួត អស់រយៈកាល ១១ ឆ្នាំហើយក្តី តែព្រះមហាករណាទិគុណ ព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្ថដ៏ថ្លៃថ្លានៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត សម្តេចតាលួត ស្ថិតនៅក្នុងស្មារតីចងចាំរបស់ប្រជានុរាស្រ្តខ្មែរគ្រប់រូបជាដរាប៕
ដោយ ៖ សិលា