ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចខាងត្បូងសហគ្រាសផលិតឱសថអឺហ្វាក់ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋឈរចោមរមើលយ៉ាងច្រើនកុះករ។
តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា សព្វស្ត្រីខាងលើត្រូវបានគេស្គាល់ឈ្មោះ ឡុង សំអឿន អាយុ ៥៧ឆ្នាំ រស់នៅភូមិវាំងចាស់ ឃុំវាំងចាស់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ ស្ត្រីខាងលើមាន សតិមិនគ្រប់ត្រូវបានបងប្អូនបញ្ជាក់ថាបាត់ពីផ្ទះ៣,៤ ថ្ងៃហើយ។
រីឯមូលហេតុដែលបណ្ដាលឲ្យស្ត្រីខាងលើស្លាប់នោះ ក៏មិនដឹងច្បាស់លាស់នៅឡើយ គ្រាន់តែសន្និដ្ឋានថា អាចជាករណីគ្រោះថ្នាក់ចរាចរណ៍។
នៅព្រឹកថ្ងៃដដែលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចទៅពិនិត្យធ្វើកុសលបច្ច័យដើម្បីរកឲ្យឃើញថា តើជាករណីគ្រោះថ្នាក់ចរាចរណ៍ឬជាអំពើឃាតកម្ម។ តាមការស្រាវជ្រាវជា បឋមសមត្ថកិច្ចវាយតម្លៃបានថា អាចជាគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែមិនអាចបញ្ជាក់ឲ្យច្បាស់លាស់អំពីមូលហេតុនោះបាននៅឡើយទេ។
ជាលទ្ធផលជំនាញបានបញ្ជាក់ថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារក្រោយពីពិនិត្យសាកសពឃើញមានរបួសកំភួនជើងឆ្វេង បែកក្បាលខាងឆ្វេង និងមាន ស្នាមរលាត់ខ្នង និងនៅជិតនោះក៏មានបំណែកម៉ូតូពណ៌ខ្មៅមួយបំណែក រួមផ្សំសាក្សី និងគ្រូពេទ្យ ទើបសមត្ថកិច្ចសន្និដ្ឋានបែបនេះ៕
ដោយ៖ សូរិយា