ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រៃវែង ចូលរួមបរិច្ចាគថវិកាជូនគ្រួសារសពមន្ត្រីនគរបាលប៉ុស្តិ៍បន្ទាយចក្រី សរុប ៨.២០២.៥០០ រៀល

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី ចាន់ ណារិទ្ធ  ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដែលមានការចូលរួមពីលោកវរសេនីយ៍ឯក ចាន់ រឿន ស្នងការរង លោកនាយ-នាយរងការិយាល័យ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកមេបញ្ជាការ-បញ្ជាការរង វរ:សេនាតូចនគរបាលការពារព្រំដែនលេខ ៦០៧ លោកនាយប៉ុស្ដិ៍នគបាលរដ្ឋបាលពាមមានជ័យ បាននាំយកថវិកាដែលបានមកពីការបរិច្ចាគរបស់កងកម្លាំងនគរបាលខេត្តព្រៃវែង ទៅប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក យិន យន មន្ត្រីប៉ុស្តិ៍ បន្ទាយចក្រី នៃវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦០៧  នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលទទួលមរណភាពដោយរោគាពាធ កាលពីពេលថ្មីៗនេះ ស្ថិតនៅភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង សរុបទឹកប្រាក់ចំនួន ៨.២០២.៥០០ រៀល (ប្រាំបីលានពីរសែនពីរពាន់ប្រាំរយរៀលគត់) ៕

ដោយ ៖ សហការី


ចែករំលែក៖