ព័ត៌មានទាន់ហេតុការណ៍៖

តើការថតវាស់កំហាប់ឆ្អឹងតាមរយៈបច្ចេកវិទ្យា Bone Densitometry អាចនាំអោយគ្រូពេទ្យយើងទទួលបានពត៌មានសំខាន់អ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ តើការថតវាស់កំហាប់ឆ្អឹងតាមរយៈបច្ចេកវិទ្យា Bone Densitometry អាចនាំអោយគ្រូពេទ្យយើងទទួលបានពត៌មានសំខាន់អ្វីខ្លះ? តើបច្ចេកវិទ្យានេះជួយដល់លោក លោកស្រីដែលមានបញ្ហាសុខភាពឆ្អឹង យ៉ាងដូចម្តេចតាមរយៈក្រុមគ្រូពេទ្យជំនាញ?

ការថតវាស់កំហាប់ឆ្អឹង(Bone Densitometry) នាំមកអត្ថប្រយោជន៍ដូចខាងក្រោម៖

១) អាចវិភាគដឹងពី កំហាប់ឆ្អឹងជា ៣កម្រិត៖ ឆ្អឹងធម្មតា ឆ្អឹងខ្សោយ (Osteopenia) និងឆ្អឹងពុក (Osteoporosis) ។

២) ការដែលទទួលបានការវិភាគសុខភាពឆ្អឹងដូចជា ករណីជំងឺឆ្អឹងខ្សោយ និងឆ្អឹងពុក ជាជំងឺដែលអាចការពារ និងព្យាបាលបាន ជាពិសេសបើរកឃើញនៅដំណាក់កាលដំបូងៗ ។

៣) តាមរយៈបច្ចេកវិទ្យានេះ ក្រុមគ្រូពេទ្យយើងអាច វាយតំលៃហានិភ័យ នៃការបាក់ឆ្អឹង (Fracture risk) និងស្នើរជូនអំពីវិធីសាស្ត្រនៃការធ្វើការព្យាបាលនិងបង្ការជាមុន។

៤) បច្ចេកទេសថតនេះ ជួយក្នុងតាមដានវាយតំលៃប្រសិទ្ធិភាពនៃការព្យាបាល ប្រកបដោយសុក្រិតភាពខ្ពស់។

៥)ជាការថតសមញ្ញ ប្រសិទ្ធិភាពខ្ពស់ រហស័ និង មានសុវត្ថីភាពបំផុត។

«សូមលោក លោកស្រីអញ្ជើញមកថតពិនិត្យសុខភាពឆ្អឹងរបស់លោកអ្នក និងស្វែងយល់អំពីវិធីសាស្ត្រនៃការការពារ និងព្យាបាលជំងឺស្ពោត និងពុកឆ្អឹងជាមួយក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សហការី


ចែករំលែក៖