ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលមួយខ្នងស្ទើតែទាំងស្រុង នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅសង្ស័យមកពីឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩ និង ៣០ នាទីព្រឹកថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងខាងក្រោយវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះនៅ ណាវិន ភេទ ស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមេផ្ទះ។

តាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់មិនបាននៅផ្ទះនោះទេ គឺនៅផ្ទះអ្នកជិតខាងក្បែរផ្ទះរបស់ខ្លួន ស្របពេលនោះស្រាប់តែមានអណ្ដាតភ្លើងចេញពីផ្ទះ ពេលនោះអ្នកជិតខាងជួយអន្តរាគមន៍ ដើម្បីពន្លត់អគ្គិភ័យនេះដែរប៉ុន្តែដោយសារស្ថានភាពភ្លើងឆាប់ឆេះលឿនពេក បង្កក្លាយទៅជាអណ្ដាតភ្លើងយ៉ាងសុទ្ធោសន្ធៅ រហូតប្រជាពលរដ្ឋឬអ្នកជិតខាងនូវជុំវិញនោះ គ្រប់គ្រងលែងបាន ទើបរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ជំនាញផ្នែកបង្ការ និងពន្លត់អគ្គីភ័យ ដើម្បីយករថយន្តមកអន្តរាគមន៍ភ្លាមៗ។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានយករថយន្តបង្ការនិងពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៦ឡាន, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០២គ្រឿងប្រើប្រាស់ទឹកចំនួន ០២ឡាន , រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន , រថយន្តទីក្រុងនរាចំនួន ០១គ្រឿងពុំបានប្រើប្រាស់ទឹក ។

កម្លាំងសមត្ថកិច្ចប្រើប្រាស់ពេលជាង ១០នាទីដើម្បីអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនេះ ដោយរលត់បាន 100%  តែអគ្គិភ័យនេះ បានបំផ្លាញផ្ទះស្ទើរតែទាំងស្រុង ចំណែកមនុស្សពុំមាននរណារងរបួសឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖