ភ្នំពេញ ៖ ប៉ុន្មានថ្ងៃមកនេះយេីងសង្កេងឃេីញថាស្ថានភាពទឹកជំនន់កំពុងតែហក់ឡេីងគួឱ្យកត់សម្គាល់ធ្វេីឱ្យលំនៅឋានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានលិចលង់រងការប៉ះពាលយ៉ាងខ្លាំង។
យេីងសង្កេតឃេីញថានៅក្នុងមូលដ្ឋាននៅក្នុងខណ្ឌកំបូល ទទួលរងនូវទឹកជំនន់ ប៉ះពាល់ជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ បើគិតត្រឹមល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកនៅបន្តជន់លិច ចំនួន២សង្កាត់ ធ្វេីឱ្យប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រេីនផងដែរ។
ចំពោះសង្កាត់ភ្លើងឆេះរទេះ ក្នុងភូមិជ័យឧត្តម ទឹកជន់លិចផ្ទះពលរដ្ឋចំនួន២៨គ្រួសារ ក្នុងចំណោម២៣៧គ្រួសារ ។
ចំណែកនៅក្នុងសង្កាត់បឹងធំ ទឹកជនលិចចំនួន៣ភូមិ ៖ ក្នុងនោះភូមិដូនកុក ទឹកជន់លិចចំនួនផ្ទះចំនួន ៨៨ខ្នង ស្នើនិង១០៨គ្រួសារ មនុស្សចំនួន៥៥០នាក់ ស្រី២៤១នាក់ ។ ភូមិអន្លង់ស្វាយ ទឹកជន់លិចផ្ទះចំនួន១០៤ខ្នង ស្មើ១០៦គ្រួសារ ចំនួនមនុស្ស៤៩៥នាក់ ស្រី២៤៧ ។ ភូមិខ្ចៅ ទឹកជន់លិចផ្ទះចំនួន៣០១ខ្នង ស្មើ៣០១គ្រួសារ មនុស្សចំនួន១៣៣៩នាក់ ស្រី៧១៤នាក់ ។
គិតមកត្រឹមល្ងាចថ្ងៃនេះ ស្ថានភាពទឹក ជន់លិចទូទៅគ្នុងភូមិទាំង៣ ក្នុងសង្កាត់បឹងធំ តែតាមផ្លូវបេតុងចូលភូមិ អាចនៅដើរបាន ។
ជាមួយគ្នានេះផងដែរនៅទីតាំងសង្កាត់បឹងធំ មានកម្លាំងអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ កម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០ អាជ្ញាធរខណ្ឌ សង្កាត់ សមត្ថកិច្ច ប្រចាំការណ៍ កំពុងចុះជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ៕
ដោយ៖ សុខាសែនជ័យ