ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​គ្រប់រូប​ ពេលទិញ​ទំនិញ​តាមទីផ្សារ​ ផ្សារទំនើប​ ឬតាមបណ្ដា​ម៉ាតផ្សេងៗ​ គួរត្រួតពិនិត្យមើលថ្ងៃ​ខែដែលកំណត់

ចែករំលែក៖

ភ្នំពេញ​៖​ ជាទូទៅ​យេីង​សង្កេតឃេីញថា​ ប្រជាពលរដ្ឋ​ភាគច្រេីនពួកគាត់ទៅផ្សារទិញទំនិញ​ មិនសូវ​ចាប់​អារម្មណ៍​រឿងទំនិញទាំងអស់​ដែលដាក់ថ្ងៃ​ ខែ​ហួសកាលបរិច្ឆេទប្រើប្រាស់និងពុំមានអនុលោមភាពនោះទេ​ ទាំងអស់នេះហេីយ​ដែលតែងតែធ្វេីឱ្យបងប្អូន​ប៉ះពាល់​ដល់​សុខភាព​។ 

ជាក់ស្ដែង​មន្ត្រី ក.ប.ប. បន្តចុះត្រួតពិនិត្យ​ នៅតាមទីផ្សារសំខាន់ៗក្នុងខេត្តប៉ៃលិន សៀមរាប ឧត្តរមានជ័យ តាកែវ កោះកុង ត្បូងឃ្មុំ កែប ស្ទឹងត្រែង និងរាជធានីភ្នំពេញ។ 

ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​នាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ​ទំនិញចម្រុះរួមមាន៖ នំ ទឹកដោះគោ ណែម ភេសជ្ជៈ មី ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងពុំមានអនុលោមភាព និងអំបិលគ្មានជាតិអ៊ីយ៉ុដ សរុបចំនួន ១២៨.៥៣គីឡូក្រាម និងភេសជ្ជៈបំពានសិទ្ធិផ្តាច់មុខចំនួន ៧៨.៨៥គីឡូក្រាម និងប្រេងកូឡា-ប្រេងខ្យល់ចំនួន ១៦ប្រអប់ ត្រូវបានមន្ត្រី ក.ប.ប. រាជធានី ខេត្តខាងលើ ត្រួតពិនិត្យឃើញដាក់លក់លើទីផ្សារ ក្នុងបេសសកម្មចុះអង្កេតទីផ្សារជាប្រចាំរបស់មន្ត្រីជំនាញ។​ ចំពោះទំនិញពុំមានអនុលោមភាព ត្រូវបានដកហូតផងដែរ។ 

ទន្ទឹមនឹងនោះ មន្ត្រីជំនាញសាខា បានចាត់វិធានការលើការផ្សាយពាណិជ្ជកម្មបំភាន់ បទល្មើសហាឡាល និងផលិតផលមិនអនុលោមតាមបទដ្ឋានព័ត៌មាន ដោយតម្រូវឱ្យអាជីវករមកបំភ្លឺនៅទីស្នាក់ការសាខា និងទទួលការពិន័យអន្តរការណ៍ដើម្បីបញ្ឈប់ការផ្សព្វផ្សាយមិនពិតតទៅទៀត។ 

មន្ត្រីជំនាញក៏បានបិទផ្ទាំងរូបភាពផ្សព្វផ្សាយ(Poster)អំពីសុវត្ថិភាពម្ហូបអាហារ ចំនួន ១៦ផ្ទាំងនៅតាមទីផ្សារដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណៈជន៕

ដោយ​៖ សហការី​


ចែករំលែក៖