ភ្នំពេញ៖ កាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០:០០នាទីយប់ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវ កម្លាំងជំនាញខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណី លួចមានស្ថានទម្ងន់ទោស(ប្រើកូនកាំបិតចុងស្រួចភ្ជង់ជនរងគ្រោះយកកាបូបនិងទូរស័ព្ទដៃ) នៅត្រង់ចំណុច ដីឡូត៍គ្មានលេខ ផ្លូវលេខ១០០៣ ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ LARRY CAPANAS ARABA ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិហ្វីលីពីន មុខរបរគ្រូបង្រៀន មានទីលំនៅបន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យឈ្មោះ ស្រស់ គីណាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។
-សម្ភារ:បាត់បង់ :
១. iPad ចំនួន០១គ្រឿង ពុំស្គាល់ម៉ាក
២.ទូរស័ព្ទម៉ាកOPPO ពណ៌ខ្មៅ ពុំប្រើប្រាស់សុីមចំនួន០១គ្រឿង
៣. ទូរស័ព្ទម៉ាកHUAWEI ពណ៌បៃតង ពុំប្រើប្រាស់សុីមចំនួន០១គ្រឿង ។
-វត្ថុតាងដកហូត :
១.ទូរស័ព្ទម៉ាកIPHONE 6PLUS ពណ៌ត្នោត ពុំប្រើប្រាស់សុីមចំនួន០១គ្រឿង (ប្រគល់អោយជនរងគ្រោះ) ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០:០០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកSUZUKI SMASH REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១S ១៥៥០ ចេញពីផ្ទះបម្រុងទៅទិញរបស់ហូបនៅមុខហ្រ្គេនភ្នំពេញពេលជិះដល់ចំណុចកើតហេតុជនរងគ្រោះចុកពោះក៏បានចុះទៅបត់ជើងតូចពេលបត់ជើងតូចរួចហើយជិះម៉ូតូចេញមកវិញស្រាប់តែមានជនសង្ស័យពីរនាក់បានធ្វើសកម្មភាពស្ទាក់ម៉ូតូជនរងគ្រោះអោយឈប់ហើយយកកូនកាំបិតចុងស្រួចភ្ជង់ជនរងគ្រោះយកកាបូបដែលជនរងគ្រោះស្ពាយនិងទូរស័ព្ទ ពេលធ្វើសកម្មភាពបានសម្រេចហើយសង្ស័យទាំង០២នាក់ក៏បានរត់គេចខ្លួនបាត់ទៅ ។ បន្ទាប់មកជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចពេលទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញខណ្ឌប៉ុស្ដិ៍កំពុងតែល្បាតក៏ចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវកំណត់មុខសញ្ញារហូតឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ស្រស់ គីណាន់ រួមនិងវត្ថុតាង នៅត្រង់ចំណុចក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី យកមកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ ហើយជនរងគ្រោះក៏បានឡើងមកដាក់ពាក្យបណ្ដឹងដើម្បីចាត់ការតាមនីតិវិធីច្បប់។
ចំណែកឯបក្ខពួកដែលរត់គេចខ្លួនកម្លាំងជំនាញខណ្ឌប៉ុស្ដិ៍កំពុងស្រាវជ្រាវបន្តទៀត ៕
ដោយ៖ ជីណា