ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន : ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូច ខាងក្រោម ៖ 

១- ចង់វាយតម្លៃការគោរពនិងអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា៩១ = គេត្រូវមើលពីលទ្ធផលជាក់ស្តែងដែលកំពុងកើតឡើងនៅកម្ពុជា?

២- សន្តិភាព ស្ថិរភាពនយោបាយ ការកសាងនិងការអភិវឌ្ឍន៍នៅកម្ពុជាមានការរីកចម្រើនយ៉ាងណាប្រៀបធៀបពីមុនមកដល់សព្វថ្ងៃ = បើឃើញមានការរីកចម្រើននោះហើយគឺជាលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

៣- កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានលុបសិទ្ធិនយោបាយរបស់កងទ័ព នគរបាល និងមន្ត្រីតុលាការទេ? = កងទ័ព នគរបាល មន្ត្រីតុលាការនៅតែមានសិទ្ធិនយោបាយដូចពលរដ្ឋទូទៅដែរ គ្រាន់ច្បាប់កំណត់លក្ខ័ណ្ឌមិនឲ្យធ្វើសកម្មភាពនយោបាយក្នុងម៉ោងការងារស្នូល និងប្រើប្រាស់អាវុធនិងសម្ភារៈមធ្យោបាយរដ្ឋ?

៤- ការបោះឆ្នោតទៀងទាត់តាមកាលកំណត់ក្នុងរដ្ឋធម្មនុញ្ញ ពលរដ្ឋមានសិទ្ធិនយោបាយ អាចបង្កើតគណបក្សនយោបាយបាន អាចធ្វើសកម្មភាពនយោបាយបាន ការប្រកួតប្រជែងនយោបាយដោយស្មើភាពចំពោះមុខច្បាប់ របបដឹកនាំប្រជាធិបតេយ្យសេរីពហុបក្ស មានស្ថាប័នកំពូលៗបែងចែកអំណាចដាច់ពីគ្នា = ទាំងនេះគឺជាដំណើរការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

៥- ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ បក្សណាឈ្នះឆ្នោត = បក្សនោះកាន់អំណាច បង្កើតរាជរដ្ឋាភិបាល និងតែងតាំងមន្ត្រីរបស់ខ្លួន?

៦- ការប្រកួតប្រជែងនយោបាយតាមរយៈអ្វីរំលងគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ = មិនមែនស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ?

៧- ការឃោសនាដោយបង្កើតរឿង លាបពណ៌ មួលបង្កាច់កេរ្ត៍ដៃគូប្រកួត = មិនមែនស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ?

៨- ការចង់ផ្តួលរំលំគូប្រកួតតាមបដិវត្តន៍ពណ  = ផ្ទុយពីស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស?

៩-ការទៅលុតក្រាបបរទេសសុំឲ្យដាក់ទណ្ឌកម្មកម្ពុជា =

មិនមែនជាស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។

១០- ការទៅឡប់ប៌ីស្នើសុំឲ្យអន្តរជាតិផ្តល់ជំនួយ ចូលមកវិនិយោគនៅកម្ពុជាស្របតាមច្បាប់កម្ពុជា = គឺជាសំណូមពរកិច្ចព្រមព្រៀងទីក្រុងប៉ារីស? ៕

ដោយ ៖ សហការី


ចែករំលែក៖