ព័ត៌មានទាន់ហេតុការណ៍៖

ខឹងជនរងគ្រោះវាយពីរដៃចំមុខនៅពេលផឹកស៊ី,ទាញចបជីកសំពង រហូតស្លាប់សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកែប៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះសមត្ថកិច្ចនិងបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តកែប ពាក់ព័ន្ធករណីឃាតកម្ម ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនក្រោយកើតហេតុភ្លាមៗក្នុងវង់ផឹកស៊ី។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានករណីឃាតកម្មកើតទ្បើងនៅភូមិ អន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកែប និងដោយមានការសម្របសម្រួលពីលោកខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកដំណាក់ចង្អើរដឹកនាំដោយលោក អនុសេនីយ៍ឯក អ៊ុច ដារ៉ាវុទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ បានចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ វុធ ម៉ៅ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករចំការម្រេច ពាក់ព័ន្ធករណីឃាតកម្ម ដែលកើតឡើងនៅចំណុចចំការស្វាយស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ 

ប្រភពបានបន្តថា ជនសង្ស័យខាងលើបានយកចបជីកវាយទៅលើជនរងគ្រោះឈ្មោះ ឃន នេន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករចំការម្រេចជាមួយគ្នារស់នៅភូមិ ឃុំ កើតហេតុខាងលើ ត្រូវ ២ចបជីកដោយចំក្បាលខាងក្រោយផ្នែកខាងស្តាំបណ្តាលរយះ ៥ ស.ម និងជម្រៅ ១ ស.ម និង លើស្លឹកត្រចៀកខាងស្តាំ បែក ៣ ស.ម និងជម្រៅ ១ ស.ម បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ មូលហេតុជនសង្ស័យ ខឹងជនរងគ្រោះវាយខ្លួនពីរដៃចំមុខពេលផឹកស៊ី ។

ក្រោយពីគ្រូពេទ្យ និងជំនាញបានធ្វើកោសល្យវិច័យរួច សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ឃាត់ខ្លួន និង កសាងសំណុំតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖