លោក Stefano Pioli គ្រូបង្វឹករបស់ក្រុម AC Milan គិតថា ក្រុមរបស់គាត់គួរតែទទួលបានយ៉ាងហោចណាស់១ពិន្ទុក្នុងការស្មើ ប៉ុន្តែបែរជាចាញ់ក្រុមភ្ញៀវ Juventus ក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ បើទោះបីជាលេងជាក្រុមលោកមានគ្នា១០នាក់តាំងពីតង់១នៃការប្រកួតក៏ដោយ។
ក្រុមរបស់លោក Pioli បានចាញ់ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន San Siro បន្ទាប់ពីអតីតកីឡាកររបស់ក្រុម AC Milan Manuel Locatelli បានស៊ុតបាល់បញ្ចូលទីតាមរយៈការស៊ុតបាល់ផ្លាតនៅតង់ទីពីរ។
លោក Pioli បាននិយាយថា “វាមិនមែនជាលទ្ធផលដែលយើងចង់បានទេ ប៉ុន្តែយើងលេងបានល្អជាមួយបុរស១១នាក់ យើងលេងបានល្អជាមួយបុរស១០នាក់ ហើយមិនមានពិន្ទុទាបជាង Juventus ដូច្នេះខ្ញុំមានអារម្មណ៍ថាយើងអាចទទួលបានលទ្ធផលនេះ។ វាក៏ជាការពិតដែរ ដែលយើងបានអនុញ្ញាតឱ្យ Juventus លែងមានឱកាស ដូច្នេះខ្ញុំមានអារម្មណ៍ថាយើងអាចយកបានលទ្ធផលដ៏សំខាន់មួយដល់ទៅ១០នាក់”។
ការប្រកួតបានឈានដល់ទៅ៥នាទីមុនពេលសម្រាកនៅពេលដែលខ្សែការពារ Malick Thiaw ត្រូវបានបណ្តេញចេញដោយសារកំហុសលើកចុងក្រោយទៅលើកីឡាករ Moise Kean។ ប៉ុន្តែលោក Pioli បានច្រានចោលការចាញ់ដែលជាក្រុមរបស់លោកជាលើកទីពីរក្នុងលីកក្នុងរដូវកាលនេះបន្ទាប់ពីចាញ់ ៥-១ នៅ Inter Milan ក្នុងខែកញ្ញា។
លោក Pioli បន្ថែមថា “ការបរាជ័យនេះមិនប៉ះពាល់ដល់ទំនុកចិត្តរបស់យើងទេ។ យើងមិនមានលក្ខណៈស្រើបស្រាលក្នុងការវាយតម្លៃការសម្តែងរបស់យើងទេ។ ប្រសិនបើយើងអាចងើបពីវាបានដូចដែលយើងបានធ្វើក្រោយការប្រកួត Derby ជាមួយនឹងការទទួលបានជ័យជម្នះនោះ យើងមិនខ្វល់ទេ”។
គួរបញ្ជាក់ថា AC Milan នឹងធ្វើដំណើរបន្ទាប់ទៅកាន់ក្រុម Paris St Germain សម្រាប់ការប្រកួត Champions League នៅថ្ងៃពុធ មុនពេលប៉ះក្រុមខ្លាំង Napoli នៅថ្ងៃអាទិត្យក្រោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)