ព័ត៌មានទាន់ហេតុការណ៍៖

ក្មួយយកកាំបិតកាប់ពូរងរបួសធ្ងន់២នាក់ព្រោះខឹងឱ្យចេញពីផ្ទះដើម្បីរកការងារធ្វើ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ យកកាំបិតកាប់ពូខ្លួនឯងបណ្ដាលឱ្យរងរបួសធ្ងន់ពីរនាក់ ក្រោយពីខឹងនឹងជនរងគ្រោះដែលត្រូវជាពូឲ្យចុះចេញពីផ្ទះដើម្បីរកការងារធ្វើ។

ករណីហិង្សាមានស្ថានទម្ងន់ទោសនេះបានកើតឡើង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១១:៤០នាទី នៅចំណុចផ្ទះឈ្មោះ ដាំ អឿន ស្ថិតនៅភូមិថ្មី សង្កាត់ឈេីខ្មៅ ក្រុងសំពៅពូន ខេត្តកណ្ដាល ។  

     មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះ មានចំនួន០២នាក់ ៖ ១/ឈ្មោះ ដាំ អឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ ទីលំនៅភូមិថ្មី សង្កាត់ឈេីខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល(រងរបួសធ្ងន់)។  ២/ឈ្មោះ ផន ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ទីលំនៅភូមិថ្មី សង្កាត់ឈេីខ្មៅ ក្រុងសំពៅពូន ខេត្តកណ្ដាល(របួសធ្ងន់)។

ចំណែកជនសង្ស័យឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិថ្មី  សង្កាត់ឈេីខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល។

      ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៤០នាទី ជនរងគ្រោះឈ្មោះ ដាំ អឿន បានប្រាប់អោយជនសង្ស័យឈ្មោះ វី វុទ្ធី ដែលត្រូវជាក្មួយទៅរកការងារធ្វេី នឹងរេីអីវ៉ាន់ចេញពីផ្ទះរបស់គាត់ បន្ទាប់មកជនសង្ស័យក៏បានខឹងនឹងជនរងគ្រោះឈ្មោះ ផន ចិត្ត ថាជាអ្នកផ្លុំត្រចៀកអោយដេញចេញពីផ្ទះ រួចជនសង្ស័យបានដេីរទៅខាងក្រោយផ្ទះយកកាំបិតង៉ុក មកកាប់ជនរងគ្រោះឈ្មោះ ផន ចិត្ត ដែលនៅដេកលើអង្រឹងក្រោមផ្ទះត្រូវជាច្រេីនកាំបិតបណ្តាលអោយរងរបួសធ្ងន់ បន្ទាប់មកទៀតជនសង្ស័យបានធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះម្នាក់ទៀតឈ្មោះ ដាំ អឿន ពេលចូលឃាត់ត្រូវជាច្រេីនកាំបិតបណ្តាលអោយរងរបួសធ្ងន់ដែរ។  ក្រោយពីធ្វេីសកម្មភាពរួចជនសង្ស័យបានគេចខ្លួនទៅសម្ងំនៅផ្ទះយាយរបស់ខ្លួននៅភូមិថ្មី សង្កាត់ឈេីខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល នឹងបានយកកាំបិតង៉ុកដែលធ្វេីសកម្មភាពនោះ ទៅបោះចោលនៅទឹកអូរចំណុចខាងក្រោយផ្ទះរបស់យាយ។ ក្រោយពីបានទទួលព័ត៌មានខាងលេីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានសហការជាមួយកម្លាំងប៉ុស្តិ៍ធ្វេីស្រាវជ្រាវរហូតឃាត់ខ្លួនបានសង្ស័យនឹងនាំទៅចង្អុលបង្ហាញទីតាំងបោះចោលវត្ថុុតាង ហេីយកម្លាំងយេីងបានធ្វេីរាវរកវត្ថុតាងនៅក្នុងអូរនោះតែពុំឃេីញ រួចមកបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋានដេីម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖