ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសបង្កើតយកពូថៅនិងដុំឥដ្ឋវាយឪពុកបណ្ដាលឱ្យបែកមុខ សមត្តកិច្ចចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នគរបាលស្រុកសាលាក្រៅចុះឃាត់ខ្លួនជនដៃដល់ម្នាក់ប្រើហិង្សាទៅលើឪពុកបង្កើត នៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍ពីជនរងគ្រោះ (ត្រូវជាឪពុកបង្កើត)កាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៣ មានករណីអំពើហិង្សាក្នុងគ្រួសារ ០១ករណី ដែលបង្កឡើងដោយ ជនបង្កឈ្មោះ ឌី ចូរ ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ កសិករ (ត្រូវជាកូនបង្កើត) រស់នៅភូមិ កំពង់ចម្លងក្រោម ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។ បានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើឪពុកបង្កើតរបស់ខ្លួនបណ្ដាលឲ្យបែកចិញ្ចើមខាងស្ដាំ និងបានយកពូថៅ វាយបំផ្លិចបំផ្លាញ ទ្វារផ្ទះ និងរបស់ របរ នៅក្នុងផ្ទះផ្សេងទៀត។ 

ជនរងគ្រោះឈ្មោះ ស៊ុត ឌី ភេទ ប្រុស អាយុ ៦០ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកបង្កើត) រស់នៅភូមិ/ឃុំ ខាងលើ រងរបួសបែកចិញ្ចើមខាងស្ដាំ ។

  -វត្ថុតាងរួមមាន÷

  + ពូថៅ ចំនួន ០១

  + ឥដ្ឋ ចំនួន  ០១ដុំ

នគរបាលជំនាញស្រុកសាលាក្រៅបានឱ្យដឹងថា÷ជនបង្កមានប្រវត្តិធ្វើសកម្មភាពពីមុនធ្លាប់ប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារជាច្រើនលើក និងបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះជាច្រើនលើកច្រើនសារ ហើយនគរបាលប៉ុស្តិ៍ធ្លាប់អប់រំរួចមកហើយ តែបុគ្គលនេះនៅតែមិនរាងចាល ។

នគរបាលជំនាញបានបន្តថា÷បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖