ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានធ្វេីការសម្រុកចូលខុនដូមួយមានឈ្មោះ(វ៉ាវ ណាវ)(WOW NOW) ដេីម្បីធ្វេីការឃាត់ខ្លួនជនសង្ស័យដែលលួចថតរឿងកូនជ្រូក 18+ (ជួញដូរផ្លូវភេទ និងថតរឿងអាសអាភាស) នៅជាន់ទី០៩ តាមបណ្ដោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នាវេលាម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងប្រតិបត្តិការនេះ គេសង្កេតឃេីញមានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង មន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនបានធ្វេីការចុះឡោមព័ទ្ធអគារខុនដូ១កន្លែងមានឈ្មោះ (វ៉ាវ ណាវ)(WOW NOW)ខាងលេីនេះ និងឃាត់បានមនុស្សប្រុសស្រីជាជនជាតិបរទេសជាង៥០នាក់ដាក់បញ្ចូលក្នុងរថយន្តសារ៉ែនបញ្ចូនទៅកាន់ក្រសួងមហាផ្ទៃចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីសមត្ថកិច្ចជំនាញបានបង្ហេីបថា មុននឹងឈានដល់ការបង្ក្រាបករណីនេះគឺ បន្ទាប់ពីបែកធ្លាយខ្សែភាពយន្តខ្លីបែបក្ដៅសាច់រវាងនារីខ្មែរនឹងជនបរទេសបង្កឱ្យមានការភ្ញាក់ផ្អេីលពេញបណ្ដាញសង្គម ទេីបនៅវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញទទួលបានបទបញ្ចាពីថ្នាក់ដឹកនាំក៏បានដាក់កម្លាំងជាច្រេីនចុះបង្ក្រាបតែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ