ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍សរសើរក្រសួងការងារ ដែលបានធ្វើការងារលើការចរចាប្រាក់ឈ្នួលកម្មករ កម្មការិនី បានលឿន តាមផែនការរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍សរសើរក្រសួងការងារ ដែលបានធ្វើការងារលើការចរចាប្រាក់ឈ្នួលកម្មករ កម្មការិនី បានលឿន តាមផែនការរបស់រាជរដ្ឋាភិបាល ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីការយកចិត្តទុកដាក់គិតគូរបង្កើតទារកដ្ឋាន ខណៈដែលទៅពេល អនាគតឪពុកម្ដាយអាណាព្យាបាលកាន់តែរវល់ជាមួយនឹងកិច្ចការងារ ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបន្តបង្កើតនូវគោលនយោបាយថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា គោលនយោបាយរាជរដ្ឋាភិបាលថ្មី នឹងខិតខំធ្វើ យ៉ាងណាឱ្យមាននិរន្តរភាព និងសង្គតិភាព ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។

សម្ដេចធិបតី បានថ្លែងថា កត្តាចម្បងដែលធ្វើឲ្យគោលដៅសម្រេចរបស់កម្ពុជា នៅឆ្នាំ២០៥០ គឺការថែរក្សានូវសុខសន្តិភាព ។ 

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបន្តបង្កើតនូវគោលនយោបាយថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋ ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា គោលនយោបាយរាជរដ្ឋាភិបាលថ្មី នឹងខិតខំធ្វើ យ៉ាងណាឱ្យមាននិរន្តរភាព និងសង្គតិភាព ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។

-សម្ដេចធិបតី បានថ្លែងថា កត្តាចម្បងដែលធ្វើឲ្យគោលដៅសម្រេចរបស់កម្ពុជា នៅឆ្នាំ២០៥០ គឺការថែរក្សានូវសុខសន្តិភាព ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងពេលសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺន២ពាន់នាក់ តាមបណ្តារោងចក្រ សហគ្រាស ក្នុងខេត្តកំពង់ចាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចតេជោ ចង់ដឹងណាស់ពីសុខទុក្ខរបស់ពលរដ្ឋ កម្មករ និយោជិត និងចង់ដឹងពីគោលនយោបាយរបស់សម្ដេចដាក់ចេញបានអនុវត្តដល់ណាហើយ។

-សម្ដេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ បងប្អូនកម្មករ និយោជិត ក្នុងខេត្តកំពង់ចាម ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្ត្រី ។

សម្ដេចធិបតី បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនជាងនេះ បន្ថែមទៀត ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យប្រជាពលរដ្ឋបន្តកុងត្រាជាមួយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនជាក់លាក់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ។

សម្ដេចធិបតី បានប្រកាសថា រាជរដ្ឋាភិបាលបន្តខិតខំបង្កើនសមត្ថភាព និងការងាររបស់មន្ត្រីរាជការ ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ៕

ដោយ ៖ សិលា


ចែករំលែក៖