ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមសកម្មប្រយុទ្ធអាចបង្កើនការវាយប្រហារអុីស្រាអែល ខណៈមេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាស់និង Hezbollah ជាអ្នកជំរុញ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា មេដឹកនាំនៃក្រុមរបស់ Hezbollah ទើបតែបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ Hamas និងក្រុម Islamic Jihad ដោយបានវាយតម្លៃលើសម្ព័ន្ធភាពរបស់ពួកគេ និងអ្វីដែលត្រូវធ្វើបន្តទៀត ដើម្បីសម្រេចបាននូវជ័យជម្នះពិតប្រាកដសម្រាប់ការតស៊ូនៅក្នុងតំបន់ហ្កាហ្សា។
អ្នកដែលមកចូលរួមប្រជុំជាមួយមេដឹកនាំក្រុម Hezbollah លោក Sayyed Hassan Nasrallah គឺមានអនុប្រធានក្រុម Hamas លោក Saleh al-Arouri និងប្រធានក្រុម Jihad លោក Ziad al-Nakhala។ ចំណងជើងនៅលើប៉ុស្តិ៍ទូរទស្សន៍ al-Manar សរសេរថា «កិច្ចប្រជុំ… បានវាយតម្លៃលើតួនាទីរបស់អន្តរជាតិ និងអ្វីដែលក្រុមចលនាតស៊ូត្រូវតែធ្វើ» ដោយសំដៅទៅលើសម្ព័ន្ធមិត្តដែលរួមមានអ៉ីរ៉ង់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ស៉ីរី ក្រុមហេសបូឡារបស់លីបង់ និងបក្ខពួកផ្សេងទៀត។
សង្គ្រាមរវាងអ៉ីស្រាអែលជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន បានបង្កើនការភ័យខ្លាចកាន់តែខ្លាំងឡើងនូវភាពចលាចលក្នុងតំបន់ ជាពិសេសការដុតបញ្ឆេះភាពតានតឹងដែលមានស្រាប់ជាមួយស៉ីរី និងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសលីបង់៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters 


ចែករំលែក៖