ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ពិតជាសង្វេគនិងសោកស្តាយ មានគ្រោះថ្នាក់ដោយសារគ្រាប់មីនប្រឆាំងមនុស្សនៃតំបន់ជាយដែនក្នុងទឹកដីកម្ពុជាស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ! ។ នេះជាការបញ្ជាក់ របស់លោក ហេង រតនា អគ្គនាយកសុីម៉ាក់ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លើផេក ផ្លូវការរបស់លោក ។
សូមរម្លឹកថា៖ ប្រជាពលរដ្ឋតែងរងគ្រោះ ដោយសំណល់គ្រាប់កាំភ្លើង គ្រាប់មីន នៅសេសសល់តាមបន្ទាត់ព្រំដែន ហើយអ្នកធ្វើចំការខ្លះក៏ ផ្ទុះដោយមីនតោន ពេលភ្ជួរស្រែរាស់ដីដោយ ត្រាក់ទ័រ។
កាលពីម្សិលមុិញ មានករណីបែបនេះនៅខេត្តបន្ទាយមានជ័យដែរ ដូច្នេះសូមបងប្អូន មានការប្រុងប្រយ័ត្នចំពោះតំបន់ភូមិសាស្ត្រណា ដែលយើងពុំ ទាន់បានទទួលព័ត៌មានច្បាស់លាស់ ថាតើមានការដោះមីន សម្អាតរាវរកគ្រាប់សំណល់មិនផ្ទុះ រួចហើយឬនៅ៕
ដោយ ៖ សិលា