ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានកើតឡើងចំនួន ៦លើក (យប់០១លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០១នាក់ (ស្រី០០នាក់), រងរបួសសរុប ០៨នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី០១នាក់) រងរបួសស្រាល២នាក់ (ស្រី០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៩នាក់ (យប់ ០៣នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០១នាក់) , មិនប្រកាន់ស្តាំ ០១លើក៕
ដោយ ៖ សហការី